3. ព្រមទាំងទីសំគាល់ និងការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅកណ្តាលស្រុកអេស៊ីព្ទ ដល់ទាំងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ និងស្រុករបស់ទ្រង់ទាំងមូលដែរ
4. ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ និងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហម ហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ
5. ព្រមទាំងការដែលទ្រង់បានប្រោសដល់ឯងរាល់គ្នា នៅទីរហោស្ថាន រហូតមកដល់ទីនេះ
6. ហើយនឹងការដែលទ្រង់បានធ្វើដល់ដាថាន និងអ័ប៊ីរ៉ាមជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងពួកផ្ទះ និងត្រសាលរបស់គេ ហើយនឹងគ្រប់ទាំងមនុស្ស ក្នុងពួកសាសន៍អ៊ីស្រាអែលដែលតាមគេនោះផង
7. ដ្បិតភ្នែកឯងរាល់គ្នាបានឃើញការដ៏ធំ ដែលព្រះយេហូវ៉ាបានធ្វើទាំងអស់ហើយ
8. ដូច្នេះត្រូវឲ្យឯងរាល់គ្នាកាន់តាមបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះគ្រប់ជំពូក ប្រយោជន៍ឲ្យឯងរាល់គ្នាបានខ្លាំងពូកែ អាចចូលទៅចាប់យកស្រុក ដែលឯងនឹងឆ្លងទៅយកនោះបាន
9. ហើយដើម្បីឲ្យបានជីវិតយូរអង្វែងតទៅនៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានស្បថ និងឲ្យដល់ពួកអយ្យកោឯង ហើយដល់ពូជគេតរៀងទៅ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។
10. ដ្បិតស្រុកដែលឯងចូលទៅចាប់យកនោះ មិនមែនដូចជាស្រុកអេស៊ីព្ទ ដែលឯងទើប និងចេញមក ជាស្រុកដែលឯងបានសាបព្រោះ រួចបើកទំនប់ដោយជើង ឲ្យទឹកហូរស្រោច ដូចជានៅច្បារបន្លែនោះទេ
11. ឯស្រុកដែលឯងនឹងឆ្លងទៅចាប់យកនេះ គឺជាស្រុកមានភ្នំមានច្រក ហើយក៏បានស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ
12. ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។
13. បើសិនជាឯងរាល់គ្នានឹងស្តាប់អស់ពីចិត្ត តាមបង្គាប់អញ ដែលអញប្រាប់នៅថ្ងៃនេះ ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯង