15. អញនឹងឲ្យមានស្មៅនៅវាល សំរាប់ហ្វូងសត្វឯង ហើយខ្លួនឯងក៏នឹងបរិភោគឆ្អែតផង។
16. ចូរប្រយ័ត្នចុះ ក្រែងចិត្តឯងរាល់គ្នាត្រូវសេចក្ដីល្បួង ហើយបែរចេញ ទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដ៏ទៃ
17. រួចសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាឆួលឡើងទាស់នឹងឯង ហើយទ្រង់បិទផ្ទៃមេឃ មិនឲ្យមានភ្លៀង ឲ្យដីលែងបង្កើតផល នោះឯងរាល់គ្នានឹងត្រូវវិនាសបាត់ចេញ យ៉ាងឆាប់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាប្រទានមកឯង។
18. ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យអញទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងឯងចុះ ហើយត្រូវឲ្យចងពាក្យទាំងនេះភ្ជាប់នៅដៃឯងទុកជាទីសំគាល់ និងសំរាប់ជាស្លាកនៅកណ្តាលថ្ងាសឯង
19. ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង ដោយនិយាយប្រាប់ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង
20. ត្រូវឲ្យកត់ពាក្យទាំងនេះនៅក្របទ្វារផ្ទះ ហើយនៅទ្វារកំផែងឯងដែរ
21. ដើម្បីអាយុឯង និងអាយុកូនចៅឯង បានចំរើនវែងឡើង ដូចជាអស់ទាំងថ្ងៃនៃស្ថានសួគ៌នៅលើផែនដី នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់ពួកអយ្យកោឯង
22. ដ្បិតបើឯងរាល់គ្នានឹងកាន់តាមបញ្ញត្ត ដែលអញបង្គាប់ឯងនេះគ្រប់ជំពូកអស់ពីចិត្ត ព្រមទាំងប្រព្រឹត្តតាមផង ដោយស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវទ្រង់ ហើយនៅជាប់នឹងទ្រង់
23. នោះព្រះយេហូវ៉ាទ្រង់នឹងបណ្តេញអស់ទាំងសាសន៍ទាំងនេះ ពីមុខឯងចេញ ហើយឯងនឹងបានចាប់យកស្រុក របស់សាសន៍ទាំងប៉ុន្មានដែលធំ ហើយខ្លាំងពូកែជាងឯង