28. គាត់ក៏នៅជាមួយនឹងគេក្នុងក្រុងយេរូសាឡិម ទាំងចេញចូល ហើយបានអធិប្បាយ ដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន
29. គាត់សំដែង ហើយជជែកជាមួយនឹងពួកហេលេន តែពួកនោះរករឿងសំឡាប់គាត់វិញ
30. បានជាកាលពួកបងប្អូនបានដឹង នោះគេជូនគាត់ទៅត្រឹមសេសារា រួចឲ្យទៅឯតើសុស
31. នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្ដីកោតខ្លាច ដល់ព្រះអម្ចាស់ និងក្នុងសេចក្ដីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ។
32. រីឯពេត្រុស កំពុងដែលគាត់ដើរចុះឡើងគ្រប់កន្លែង នោះក៏ចុះទៅឯពួកបរិសុទ្ធនៅភូមិលីដាដែរ
33. នៅទីនោះគាត់ឃើញមនុស្សម្នាក់ឈ្មោះ អេនាស មានជំងឺឈឺស្លាប់ដៃជើង ដេកនៅតែលើគ្រែ អស់៨ឆ្នាំមកហើយ
34. ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទ ទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម