27. តែបាណាបាសនាំគាត់ទៅឯពួកសាវក រ៉ាយរឿងប្រាប់គេ ពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយនូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង
28. គាត់ក៏នៅជាមួយនឹងគេក្នុងក្រុងយេរូសាឡិម ទាំងចេញចូល ហើយបានអធិប្បាយ ដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន
29. គាត់សំដែង ហើយជជែកជាមួយនឹងពួកហេលេន តែពួកនោះរករឿងសំឡាប់គាត់វិញ
30. បានជាកាលពួកបងប្អូនបានដឹង នោះគេជូនគាត់ទៅត្រឹមសេសារា រួចឲ្យទៅឯតើសុស
31. នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្ដីកោតខ្លាច ដល់ព្រះអម្ចាស់ និងក្នុងសេចក្ដីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ។
32. រីឯពេត្រុស កំពុងដែលគាត់ដើរចុះឡើងគ្រប់កន្លែង នោះក៏ចុះទៅឯពួកបរិសុទ្ធនៅភូមិលីដាដែរ
33. នៅទីនោះគាត់ឃើញមនុស្សម្នាក់ឈ្មោះ អេនាស មានជំងឺឈឺស្លាប់ដៃជើង ដេកនៅតែលើគ្រែ អស់៨ឆ្នាំមកហើយ
34. ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទ ទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម
35. ឯមនុស្សទាំងប៉ុន្មាន ដែលនៅភូមិលីដា និងស្រុកសារ៉ូន ក៏ឃើញគាត់ ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។
36. នៅក្រុងយ៉ុបប៉េក៏ដែរ មានសិស្សស្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន
37. នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ កាលគេបានផ្ងូតទឹករូបនាងហើយ នោះក៏យកទៅដាក់នៅឯបន្ទប់ខាងលើ
38. រួចដោយព្រោះភូមិលីដានៅជិតយ៉ុបប៉េ ហើយពួកសិស្សបានឮថា ពេត្រុសនៅទីនោះ បានជាគេប្រើ២នាក់ឲ្យទៅរកគាត់ ដើម្បីនឹងសូមអង្វរឲ្យមកឯគេដោយឥតបង្អង់