7. នៅគ្រាប្រហែលជា៣ម៉ោងក្រោយមកប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ
8. ពេត្រុសសួរថា សូមប្រាប់ខ្ញុំ តើបានលក់ដីថ្លៃប៉ុណ្ណោះមែនឬ នាងឆ្លើយតបថា ចាស ពិតមែនហើយ
9. រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា និងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្ដីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ
10. នោះស្រាប់តែនាងដួលដាច់ខ្យល់១រំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះបានចូលមក ឃើញនាងស្លាប់ នោះក៏សែងយកទៅកប់ នៅជិតខ្មោចប្ដីទៅ
11. រួចពួកជំនុំទាំងប៉ុន្មាន និងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។
12. មានទីសំគាល់ និងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជំនុំ ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា និងនៅក្នុងបាំងសាចសាឡូម៉ូន
13. ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ
14. ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី)
15. ដល់ម៉្លេះបានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែ និងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ
16. ឯបណ្តាមនុស្ស ដែលនៅអស់ទាំងស្រុកជុំវិញក្រុងយេរូសាឡិម គេក៏មូលគ្នា នាំទាំងមនុស្សមានជំងឺមក ព្រមទាំងមនុស្សអារក្សអសោចចូលផង ហើយគេបានជាទាំងអស់គ្នា។
17. រីឯសំដេចសង្ឃ និងអស់អ្នកនៅជាមួយនឹងលោក ដែលនៅខាងពួកសាឌូស៊ី គេលើកគ្នាឡើង ដោយមានសេចក្ដីកំហឹងដ៏ពោរពេញ
18. ក៏ចាប់ពួកសាវកយកទៅឃុំទុក
19. ប៉ុន្តែ នៅវេលាយប់នោះ មានទេវតានៃព្រះអម្ចាស់បើកទ្វារគុកនាំចេញមក ប្រាប់ថា
20. ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ
21. កាលគេបានឮហើយ នោះក៏នាំគ្នាចូលទៅបង្រៀន ក្នុងព្រះវិហារពីព្រលឹម ឯសំដេចសង្ឃ និងពួកអ្នកដែលនៅជាមួយនឹងលោក ក៏មកហៅពួកក្រុមជំនុំ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ឲ្យប្រជុំគ្នា រួចចាត់ពួកអាជ្ញាទៅឯគុក ដើម្បីនឹងនាំយកពួកសាវកមក
22. គេក៏បានទៅដល់គុក តែមិនឃើញពួកសាវកនៅក្នុងគុកទេ រួចត្រឡប់មកវិញជំរាបថា