19. ប៉ុន្តែ ពួកសាសន៍យូដាប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការណ៍អ្វី នឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ
20. ហេតុនោះបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាមក ដើម្បីឲ្យបានឃើញមុខ ហើយនឹងពិគ្រោះគ្នា ដ្បិតគឺដោយព្រោះសេចក្ដីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែលហើយ បានជាខ្ញុំជាប់ច្រវាក់ដូច្នេះ
21. គេឆ្លើយឡើងថា យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ពីរឿងអ្នកសោះ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយសេចក្ដីអ្វីអាក្រក់ពីអ្នកដែរ
22. តែយើងចូលចិត្តចង់ដឹងគំនិតរបស់អ្នក ដែលអ្នកគិតដូចម្តេច ព្រោះយើងដឹងថា នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់។
23. គេក៏ណាត់ថ្ងៃកំណត់ រួចមានគ្នាជាច្រើនមកឯគាត់ ក្នុងទីលំនៅរបស់គាត់ ហើយគាត់អធិប្បាយ ទាំងធ្វើបន្ទាល់សព្វគ្រប់ តាំងពីព្រឹកដល់ល្ងាច ពីនគរព្រះឲ្យគេស្តាប់ ក៏បញ្ចុះបញ្ចូលឲ្យគេជឿអស់ទាំងសេចក្ដី ដែលដំរូវពីព្រះយេស៊ូវ ក្នុងក្រឹត្យវិន័យលោកម៉ូសេ ហើយក្នុងគម្ពីរពួកហោរា
24. អ្នកខ្លះក៏ទទួលជឿសេចក្ដីដែលគាត់អធិប្បាយ តែអ្នកខ្លះមិនព្រមជឿទេ
25. នោះគេចេញទៅទាំងទាស់ទែងគ្នា ក្រោយដែលប៉ុលបាននិយាយ១ម៉ាត់នេះទៅគេថា ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលនឹងពួកព្ធយុកោយើង ដោយសារហោរាអេសាយត្រូវណាស់ថា
26. «ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ