3. ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្ដីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ
4. តែដើម្បីកុំឲ្យបង្ខាតពេលលោកម្ចាស់ទៀត នោះសូមមេត្តាស្តាប់យើងខ្ញុំបន្តិច
5. ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយ៍នេះបះបោរឡើង
6. ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រឹត្យវិន័យរបស់យើងខ្ញុំ
7. ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកវាពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសំបើម
8. ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការ ដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ
9. ឯពួកសាសន៍យូដា ក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះប្រាកដមែន។
10. កាលលោកចៅហ្វាយ បានធ្វើគ្រឿងសំគាល់ ឲ្យប៉ុលនិយាយ នោះគាត់ឆ្លើយឡើងថា ខ្ញុំប្របាទនឹងដោះសាររឿងខ្លួនដោយអំណរ ដោយដឹងថា ព្រះតេជព្រះគុណបានធ្វើជាចៅក្រមលើសាសន៍នេះជាយូរឆ្នាំហើយ
11. ក៏អាចនឹងជ្រាបថា តាំងពីខ្ញុំប្របាទឡើងទៅថ្វាយបង្គំឯក្រុងយេរូសាឡិម នោះមិនលើសពី១២ថ្ងៃទេ
12. គេក៏មិនបានឃើញខ្ញុំប្របាទ កំពុងដែលជជែកនឹងអ្នកណា នៅក្នុងព្រះវិហារ ឬប្រមូលញុះញង់បណ្តាមនុស្សដែរ ទោះបើក្នុងសាលាប្រជុំគេ ឬកន្លែងណានៅក្នុងទីក្រុងក្តី
13. គេពុំអាចនឹងរកភស្តុតាង ពីការដែលគេចោទខ្ញុំប្របាទឥឡូវនេះបានទេ
14. ប៉ុន្តែ សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្តិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា ដោយមានសេចក្ដីជំនឿជឿដល់អស់ទាំងសេចក្ដី ដែលចែងទុកមកក្នុងក្រឹត្យវិន័យ និងក្នុងគម្ពីរពួកហោរា
15. ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់
16. ហេតុនោះបានជាខ្ញុំប្របាទខំប្រឹងឲ្យមានបញ្ញាចិត្តឥតសៅហ្មងនៅចំពោះព្រះ និងនៅចំពោះមនុស្សលោកជានិច្ចដែរ
17. លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ
18. ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែមានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ