13. គេពុំអាចនឹងរកភស្តុតាង ពីការដែលគេចោទខ្ញុំប្របាទឥឡូវនេះបានទេ
14. ប៉ុន្តែ សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្តិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា ដោយមានសេចក្ដីជំនឿជឿដល់អស់ទាំងសេចក្ដី ដែលចែងទុកមកក្នុងក្រឹត្យវិន័យ និងក្នុងគម្ពីរពួកហោរា
15. ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់
16. ហេតុនោះបានជាខ្ញុំប្របាទខំប្រឹងឲ្យមានបញ្ញាចិត្តឥតសៅហ្មងនៅចំពោះព្រះ និងនៅចំពោះមនុស្សលោកជានិច្ចដែរ
17. លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ
18. ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែមានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ
19. ដែលគួរឲ្យគេមកចោទប្រកាន់ខ្ញុំប្របាទនៅមុខលោកម្ចាស់វិញ បើសិនជាគេមានរឿងអ្វីទាស់នឹងខ្ញុំប្របាទ
20. ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្ដីទុច្ចរិតណា ក្នុងកាលដែលឈរនៅមុខក្រុមជំនុំនោះ
21. លើកតែពាក្យ១ម៉ាត់នេះចេញ ដែលខ្ញុំប្របាទស្រែកឡើងនៅពេលកំពុងឈរជាកណ្តាលពួកគេថា ថ្ងៃនេះ ខ្ញុំត្រូវអ្នករាល់គ្នាជំនុំជំរះ ពីដំណើររស់ពីស្លាប់ឡើងវិញ ប៉ុណ្ណោះ។
22. ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្ដីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត
23. រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ។
24. លុះបួនដប់ថ្ងៃក្រោយមក លោកភេលីចមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ