33. កាលចូលក្រុងសេសារា ហើយជូនសំបុត្រដល់លោកចៅហ្វាយ នោះក៏ប្រគល់ប៉ុលទៅលោកដែរ
34. កាលលោកបានមើលសំបុត្ររួចជាស្រេចហើយ នោះលោកសួរពីគាត់នៅខេត្តណា លុះជ្រាបថា នៅស្រុកគីលីគា
35. ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។