33. លោកចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់២ខ្សែ រួចស៊ើបសួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ
34. តែក្នុងហ្វូងមនុស្ស ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដូច្នេះ លោកពុំអាចនឹងដឹងអ្វីជាប្រាកដបាន ដោយព្រោះមានសូរស៊ានអឺងកងជាខ្លាំង បានជាលោកបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ
35. លុះបានដល់ទៅជណ្តើរបន្ទាយហើយ នោះពួកទាហានត្រូវលើកសែងគាត់ឡើង ដោយព្រោះហ្វូងមនុស្សច្រឡោតឡើងជាខ្លាំង
36. ដ្បិតមានបណ្តាជនសន្ធឹកណាស់ដែលដើរតាមមក ទាំងស្រែកថា ឲ្យសំឡាប់វាទៅ។
37. កាលគេរៀបនឹងនាំប៉ុលចូលទៅក្នុងបន្ទាយ នោះគាត់និយាយទៅមេទ័ពធំថា តើលោកបើកឲ្យខ្ញុំជំរាបបន្តិចបានឬទេ លោកសួរថា ឯងចេះនិយាយភាសាក្រេកដែរឬ
38. ដូច្នេះ តើឯងមិនមែនជាសាសន៍អេស៊ីព្ទនោះ ដែលនាំឲ្យបះបោរអំពីមុន ព្រមទាំងនាំពួកមនុស្សកាប់ចាក់គ្នា៤ពាន់នាក់ ឲ្យទៅនៅទីហោរស្ថានទេឬអី
39. តែប៉ុលឆ្លើយតបថា ខ្ញុំជាសាសន៍យូដា មកពីក្រុងតើសុស ដែលនៅស្រុកគីលីគា ឯស្រុកកំណើតរបស់ខ្ញុំ មិនមែនជាក្រុងឥតមានកេរ្តិ៍ឈ្មោះនោះទេ ដូច្នេះ សូមលោកបើកឲ្យខ្ញុំនិយាយទៅជនទាំងឡាយបន្តិចសិន
40. លោកក៏បើកឱកាសឲ្យ រួចប៉ុលឈរលើជណ្តើរ ធ្វើគ្រឿងសំគាល់នឹងដៃដល់បណ្តាជន លុះបានស្ងប់ស្ងាត់ហើយ នោះគាត់និយាយទៅគេជាភាសាហេព្រើរថា