26. ហើយគាត់ចាប់តាំងអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន កាលអ័គីឡា និងព្រីស៊ីល បានឮ នោះក៏នាំទៅពន្យល់ពីផ្លូវព្រះ ឲ្យរឹតតែច្បាស់ទៅទៀត
27. រួចគាត់គិតនឹងទៅឯស្រុកអាខៃ នោះពួកជំនុំក៏ធ្វើសំបុត្រផ្ញើទៅ ទូន្មានពួកសិស្សឲ្យទទួលគាត់ លុះដល់ហើយ គាត់ក៏ជួយយ៉ាងសន្ធឹក ដល់ពួកអ្នកដែលជឿដោយព្រះគុណ
28. ព្រោះគាត់ជជែកផ្ចាញ់ពួកសាសន៍យូដា នៅកណ្តាលជំនុំ ដោយប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទមែន។