18. ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល និងអ័គីឡា ទៅជាមួយផង
19. កាលទៅដល់ក្រុងអេភេសូរហើយ នោះប៉ុលទុកគេនៅទីនោះ តែគាត់ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏ជជែកពន្យល់ដល់គេ
20. រួចគេសូមឲ្យគាត់នៅជាមួយនឹងគេជាយូរបន្តិចទៀត តែគាត់មិនព្រមទេ
21. គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ
22. លុះចូលចតនៅក្រុងសេសារាហើយ ក៏ឡើងទៅជំរាបសួរដល់ពួកជំនុំ រួចចុះទៅឯអាន់ទីយ៉ូកវិញ។
23. គាត់នៅទីនោះជាយូរក្រែល រួចចេញទៅដើរកាត់ស្រុកកាឡាទី និងស្រុកព្រីគា ដោយលំដាប់ ព្រមទាំងតាំងឲ្យពួកសិស្សទាំងអស់បានខ្ជាប់ខ្ជួនឡើង។