14. គាត់នឹងអធិប្បាយ ឲ្យលោកស្តាប់សេចក្ដី ដែលនឹងជួយសង្គ្រោះដល់លោក ព្រមទាំងពួកគ្រួលោកទាំងអស់ផង
15. កាលខ្ញុំចាប់តាំងនិយាយទៅនោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ
16. នោះខ្ញុំបាននឹកឃើញពីសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ»
17. ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន
18. កាលបានឮសេចក្ដីនោះហើយ នោះគេបាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃ ឲ្យគេមានជីវិតដែរហ្ន៎។
19. រីឯពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយ ដោយព្រោះសេចក្ដីបៀតបៀន ដែលកើតមកពីដំណើរស្ទេផាន នោះក៏ដើររៀងរហូតទៅដល់ស្រុកភេនីស ស្រុកគីប្រុស និងក្រុងអាន់ទីយ៉ូក តែបានផ្សាយព្រះបន្ទូល ដល់ចំពោះតែពួកសាសន៍យូដាប៉ុណ្ណោះទេ
20. ប៉ុន្តែ ក្នុងពួកអ្នកនោះ មានអ្នកខ្លះពីកោះគីប្រុស និងស្រុកគីរេន គេបានទៅដល់ក្រុងអាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ
21. ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្ដីជំនឿ