1. ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័ត្នខ្លួនឯងផង ក្រែងត្រូវសេចក្តីល្បួងដែរ
2. ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ
3. ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ
4. ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្តីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ
5. ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន។
6. អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង
7. កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ
8. អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្តីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ
9. កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ
10. ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម។
11. សូមមើលអក្សរធំទាំងម៉្លេះនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំ ផ្ញើមកអ្នករាល់គ្នា