8. ការបញ្ចុះបញ្ចូលនេះមិនមែនមកពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាទេ
9. ដំបែតែបន្តិច អាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបាន
10. ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា នោះនឹងត្រូវទោសវិញ ទោះបើជាអ្នកណាក៏ដោយ
11. ប៉ុន្តែ បងប្អូនអើយ បើសិនជាខ្ញុំនៅតែប្រដៅឲ្យគេកាត់ស្បែក នោះតើហេតុអ្វីបានជាគេនៅតែបៀតបៀនដល់ខ្ញុំទៀត បើប្រដៅដូច្នោះ នោះសេចក្តីបង្អាក់បង្អន់ ពីរឿងឈើឆ្កាង ត្រូវបាត់ហើយ
12. បើពួកអ្នកដែលបំភាន់អ្នករាល់គ្នាបានកាត់ខ្លួនគេចោលចេញ នោះខ្ញុំចូលចិត្តណាស់។