10. តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម»
11. ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្តីជំនឿ»
12. ឯក្រឹត្យវិន័យ មិនអាងសេចក្តីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្តីទាំងនោះបាន អ្នកនោះនឹងរស់នៅ ដោយសារសេចក្តីទាំងនោះ
13. ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ»)
14. ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្តីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្តីជំនឿ។
15. បងប្អូនអើយ ខ្ញុំនិយាយតាមបែបភាពមនុស្សថា សូម្បីតែសេចក្តីសញ្ញារបស់មនុស្ស បើគេយល់ព្រមតាំងនឹងគ្នាជាស្រេចហើយ នោះគ្មានអ្នកណានឹងលើកចោល ឬបន្ថែមបញ្ចូលអ្វីឡើយ
16. រីឯសេចក្តីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានព្រះបន្ទូលថា «នឹងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «និងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ
17. ខ្ញុំចង់និយាយដូច្នេះថា សេចក្តីសញ្ញាដែលព្រះបានយល់ព្រមជាមុន នោះក្រឹត្យវិន័យ ដែលកើតឡើង៤៣០ឆ្នាំជាក្រោយនឹងលើកចោល ឲ្យសេចក្តីសញ្ញានោះទៅជាឥតប្រយោជន៍មិនបាន
18. ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រឹត្យវិន័យ នោះមិនមែនអាងសេចក្តីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្តីសន្យាវិញ
19. ដូច្នេះ តើហេតុអ្វីបានជាមានក្រឹត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្តីរំលងច្បាប់ ទាល់តែពូជ
20. រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។
21. ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្តីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រឹត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្តីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ