1. លុះកន្លងក្រោយមក១៤ឆ្នាំ នោះខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយនឹងបាណាបាស ក៏យកទីតុសទៅជាមួយដែរ
2. ខ្ញុំបានឡើងទៅ តាមសេចក្តីដែលបើកសំដែងមក ហើយបានបង្ហាញដំណឹងល្អ ដែលខ្ញុំថ្លែងប្រាប់នៅក្នុងពួកសាសន៍ដទៃ ឲ្យពួកអ្នកមុខបានស្គាល់ដោយឡែក ក្រែងខ្ញុំកំពុងតែរត់ ឬបានរត់ពីដើមនោះ ជាបែបឥតប្រយោជន៍យ៉ាងណា
3. (តែគេមិនបង្ខំឲ្យទីតុស ជាសាសន៍ក្រេក ដែលនៅជាមួយនឹងខ្ញុំ បានកាត់ស្បែកទេ)
4. ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមក ដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ
5. តែយើងខ្ញុំមិនព្រមចុះចូលនឹងពួកនោះ សូម្បីតែ១ភ្លែតផង ដើម្បីឲ្យសេចក្តីពិតរបស់ដំណឹងល្អ បាននៅស្ថិតស្ថេរជាប់នឹងអ្នករាល់គ្នា