9. ឯសេចក្តីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ
10. ដ្បិតតើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណា តើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។
11. បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាមមនុស្សទេ
12. ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ