19. តែមិនបានឃើញពួកសាវកឯទៀតទេ ឃើញតែយ៉ាកុប ជាប្អូននៃព្រះអម្ចាស់ប៉ុណ្ណោះ
20. រីឯសេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ
21. ក្រោយនោះ ខ្ញុំបានមកក្នុងស្រុកស៊ីរី និងស្រុកគីលីគា
22. តែពួកជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ
23. គេគ្រាន់តែឮថា អ្នកដែលធ្វើទុកគេកាលពីដើម ឥឡូវនេះ កំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ
24. ហើយគេក៏សរសើរដំកើងដល់ព្រះដោយព្រោះខ្ញុំ។