២ សាំយូ‌អែល 8:9-14 Khmer Standard Version (KHSV)

9. កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់​ជ្រាប​ថា​ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ

10. ទ្រង់​ក៏​ចាត់​សម្ដេច​យ៉ូ‌រ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ និង​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជំនះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។ សម្ដេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។

11. ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​ស្ដេច​ថ្វាយ​មាស ប្រាក់ យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​វាយ​ឈ្នះ​ដែរ

12. គឺ​ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។ ព្រះ‌បាទ​ដាវីឌ​ក៏​យក​ជយ‌ភ័ណ្ឌ​ដែល​រឹប​អូស​បាន​ពី​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ព្រះ‌បាទ​រេ‌ហូប ស្ដេច​ស្រុក​សូបា ទៅ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ។

13. ពេល​ព្រះ‌បាទ​ដាវីឌ​វិល​មក​ពី​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី​វិញ ទ្រង់​ប្រហារ​ជន‌ជាតិ​អេដុម​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល ដែល​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ស្ដេច​រឹត​តែ​ល្បី‌ល្បាញ​ថែម​ទៀត។

14. ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជំនះ​នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។

២ សាំយូ‌អែល 8