15. ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ទ្រង់គ្រប់គ្រងលើប្រជារាស្ត្រ ដោយសុចរិត និងយុត្តិធម៌។
16. លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
17. លោកសាដុកជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេកជាកូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ*។
18. លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។