នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយដូចប្រជាជាតិអ៊ីស្រាអែលទេ គឺព្រះអង្គបានទៅរំដោះពួកគេមកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង។ ព្រះអង្គបានសម្តែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ព្រះអង្គ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះពីកណ្ដាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។