២ សាំយូ‌អែល 7:1-6 Khmer Standard Version (KHSV)

1. ពេល​ព្រះ‌បាទ​ដាវីឌ​មាន​វាំង​គង់​នៅ​ស្រួល‌បួល ហើយ​បន្ទាប់​ពី​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​គ្រប់​ទិស‌ទី

2. ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «សូម​លោក​គិត​មើល ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ រីឯ​ហិប​នៃ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។

3. ព្យាការី​ណាថាន​ទូល​ស្ដេច​វិញ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា​ហើយ»។

4. ប៉ុន្តែ នៅ​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណាថាន​ថា៖

5. «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “មិន​មែន​អ្នក​ទេ​ដែល​ត្រូវ​សង់​ដំណាក់​ឲ្យ​យើង​នៅ”។

6. តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ស្នាក់​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា។

២ សាំយូ‌អែល 7