២ សាំយូ‌អែល 3:19-22 Khmer Standard Version (KHSV)

19. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្ដី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ទាំង​មូល។

20. លោក​អប៊ី‌នើរ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ព្រះ‌បាទ​ដាវីឌ​បាន​រៀបចំ​ពិធី​ជប់‌លៀង​ជូន​លោក​អប៊ី‌នើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។

21. លោក​អប៊ី‌នើរ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ប្រុង​ប្រៀប​ខ្លួន នឹង​ចេញ​ទៅ​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ជា​អម្ចាស់។ ពួក​គេ​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌ករុណា ហើយ​ពេល​នោះ ព្រះ‌ករុណា​គ្រង​រាជ្យ​លើ​ស្រុក​នេះ​ទាំង​មូល តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​ដាវីឌ​អនុញ្ញាត​ឲ្យ​លោក​អប៊ី‌នើរ​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។

22. បន្តិច​ក្រោយ​មក លោក​យ៉ូអាប់ និង​ពល​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ វិល​មក​ពី​ច្បាំង​វិញ ទាំង​នាំ​យក​ជយ‌ភ័ណ្ឌ​យ៉ាង​សន្ធឹក​សន្ធាប់​មក​ជា​មួយ​ផង។ ពេល​នោះ លោក​អប៊ី‌នើរ​ពុំ​បាន​នៅ​ក្នុង​ក្រុង​ហេប្រូន​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ទេ ដ្បិត​ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។

២ សាំយូ‌អែល 3