1. ព្រះអម្ចាស់ទ្រង់ពិរោធសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គជំរុញព្រះបាទដាវីឌឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់ស្ដេចឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។
2. ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ព នៅជាមួយស្ដេច ទ្រង់ក៏មានរាជឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។
3. លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណាសូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហឫទ័យប្រព្រឹត្តអំពើនេះ?»។