29. លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកពីថូផា លោកអ៊ីតតាយជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបៀរ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន
30. លោកបេណាយ៉ា អ្នកស្រុកពីរ៉ាថូន លោកហ៊ីតដាយ អ្នកស្រុកណាហាលេ-កាអាស
31. លោកអាប៊ី-អាល់បូន អ្នកស្រុកអើរ៉ាបា លោកអាស្មាវែត អ្នកស្រុកបាហូរីម
32. លោកអេលីយ៉ាបា អ្នកស្រុកស្អាឡាប៊ីន លោកយ៉ាសេន លោកយ៉ូណាថាន
33. លោកសាំម៉ា អ្នកស្រុកហារ៉ារី លោកអហ៊ីយ៉ាមជាកូនរបស់លោកសារ៉ើរ អ្នកស្រុកហារ៉ារី
34. លោកអេលីផាលេតជាកូនរបស់លោកអហាសបៃ និងជាពូជពង្សរបស់ពួកម៉ាកាធី លោកអេលីយ៉ាមជាកូនរបស់លោកអហ៊ីថូផែល អ្នកស្រុកគីឡោ
35. លោកហេស្រាយ អ្នកស្រុកកើមែល លោកបារ៉ាយ អ្នកស្រុកអារ៉ាប់
36. លោកយីកាលជាកូនរបស់លោកណាថាន អ្នកស្រុកសូបា លោកបានី អ្នកស្រុកកាដ
37. លោកសេឡេកជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
38. លោកអ៊ីរ៉ា អ្នកស្រុកយេធើរ លោកការេប អ្នកស្រុកយេធើរ
39. លោកអ៊ូរីជាជនជាតិហេត។ សរុបទាំងអស់មានសាមសិបប្រាំពីររូប។