28. ព្រះអង្គសង្គ្រោះមនុស្សទន់ទាបព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃដើម្បីបន្ទាបពួកគេ។
29. ឱព្រះអម្ចាស់អើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំហើយព្រះអង្គក៏បំភ្លឺភាពងងឹតរបស់ទូលបង្គំដែរ។
30. ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុកខ្មាំងសត្រូវ និងឲ្យទូលបង្គំអាចលោតរំលងកំពែងក្រុងរបស់ពួកគេ។
31. មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុងព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
32. មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះដែលពិតជាថ្មដាឲ្យយើងជ្រកកោន។
33. ព្រះជាម្ចាស់ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំព្រះអង្គរៀបចំមាគ៌ារបស់ខ្ញុំឲ្យបានល្អឥតខ្ចោះ។
34. ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿនដូចសត្វក្ដាន់ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។