20. ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
21. ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំព្រះអង្គតបស្នងមកខ្ញុំវិញស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
22. ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ហើយខ្ញុំមិនឃ្លាតចេញពីព្រះរបស់ខ្ញុំដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
23. ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មានរបស់ព្រះអង្គខ្ញុំមិនបំពានលើច្បាប់របស់ព្រះអង្គទេ។
24. ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មងហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួនមិនឲ្យមានកំហុសឡើយ។
25. ហេតុនេះ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្តព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
26. ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរចំពោះអ្នកដែលមានចិត្តស្មោះសរ។
27. ចំពោះអ្នកដែលមានចិត្តបរិសុទ្ធព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរចំពោះអ្នកដែលមានចិត្តវៀចវេរវិញព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ។