16. ដោយសារព្រះបន្ទូលគំរាមរបស់ព្រះអម្ចាស់និងដោយសារខ្យល់ព្យុះដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គបាតសមុទ្រលេចចេញមកហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
17. ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
18. ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវដ៏ខ្លាំងពូកែនិងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។
19. នៅពេលខ្ញុំមានទុក្ខវេទនាអ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែកដល់ខ្ញុំ។
20. ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
21. ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំព្រះអង្គតបស្នងមកខ្ញុំវិញស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
22. ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ហើយខ្ញុំមិនឃ្លាតចេញពីព្រះរបស់ខ្ញុំដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
23. ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មានរបស់ព្រះអង្គខ្ញុំមិនបំពានលើច្បាប់របស់ព្រះអង្គទេ។
24. ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មងហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួនមិនឲ្យមានកំហុសឡើយ។
25. ហេតុនេះ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្តព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។