29. លោកអប៊ីនើរ និងពលទាហានរបស់លោក នាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីត្រោន ហើយទៅដល់ក្រុងម៉ាហាណែមវិញ។
30. កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអប៊ីនើរវិញ លោកប្រមូលផ្ដុំពលទាហាន ឃើញមានបាត់ទាហានរបស់ព្រះបាទដាវីឌ ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។
31. ប៉ុន្តែ ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់ពួកបេនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។
32. គេបាននាំយកសពលោកអេសាអែលទៅបញ្ចុះក្នុងផ្នូរ ដែលជាកម្មសិទ្ធិរបស់ឪពុកលោក នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់លោក នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។