២ សាំយូ‌អែល 19:41-43 Khmer Standard Version (KHSV)

41. អ្នក​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ទុក​ឲ្យ​តែ​បង‌ប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ព្រះ‌ករុណា ដោយ​នាំ​ព្រះ‌ករុណា និង​រាជ‌វង្សា‌នុវង្ស ឆ្លង​ទន្លេ​យ័រដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ?»។

42. ជន‌ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់‌ញាតិ​នឹង​ព្រះ‌ករុណា​ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹង‌សម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយ‌សារ​ស្ដេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្ដេច​ដែរ»។

43. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​យូដា​វិញ​ថា៖ «យើង​មាន​សិទ្ធិ​ដប់​ដង​លើស​អ្នក​រាល់​គ្នា ក្នុង​ការ​ទទួល​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​យើង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល‌ងាយ​ពួក​យើង​ដូច្នេះ? គឺ​ពួក​យើង​ទេ​តើ​ដែល​បាន​ផ្ដើម​គំនិត​យាង​ស្ដេច​របស់​យើង ឲ្យ​វិល​មក​វិញ​មុន​គេ!»។ ប៉ុន្តែ ជន‌ជាតិ​យូដា​និយាយ​ម៉ឺង‌ម៉ាត់​ជាង​ជន‌ជាតិ​អ៊ីស្រា‌អែល។

២ សាំយូ‌អែល 19