២ សាំយូ‌អែល 19:16-21 Khmer Standard Version (KHSV)

16. លោក​ស៊ី‌ម៉ាយ​ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នៅ​បាហ៊ូ‌រីម ក៏​ប្រញាប់‌ប្រញាល់​ចុះ​មក​ជា​មួយ​ពួក​យូដា​ដែរ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌បាទ​ដាវីឌ។

17. លោក​នាំ​ពួក​បេន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ទទួល​ស្ដេច

18. ដើម្បី​ជួយ​ចម្លង​ព្រះ‌រាជ‌វង្ស​ឆ្លង​កាត់​ទន្លេ ហើយ​ចាំ​ទទួល​បញ្ជា​ពី​ស្ដេច។ ពេល​ស្ដេច​ឆ្លង​មក​ដល់​ត្រើយ​ម្ខាង ហើយ​លោក​ស៊ីម៉ាយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី។

19. គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា នៅ​ថ្ងៃ​ស្ដេច​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ទូលបង្គំ​ឡើយ។

20. ទូលបង្គំ​សូម​សារ‌ភាព​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន ប៉ុន្តែ ថ្ងៃ​នេះ សូម​ព្រះ‌ករុណា​ទត​មើល​ចុះ ក្នុង​ចំណោម​ពូជ‌ពង្ស​លោក​យ៉ូសែប​ទាំង​មូល ទូលបង្គំ​ចុះ​មក​ទទួល​ព្រះ‌ករុណា​មុន​គេ»។

21. លោក​អប៊ី‌សាយ ជា​កូន​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «ស៊ីម៉ាយ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​ដាក់​បណ្ដាសា ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិ‌សេក!»។

២ សាំយូ‌អែល 19