២ សាំយូ‌អែល 19:14-17 Khmer Standard Version (KHSV)

14. ព្រះ‌បាទ​ដាវីឌ​ធ្វើ​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​មក​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌ករុណា​ចុះ»។

15. ដូច្នេះ ស្ដេច​យាង​ត្រឡប់​មក​វិញ។ ពេល​ស្ដេច​យាង​មក​ដល់​មាត់​ទន្លេ​យ័រដាន់ អ្នក​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​ទទួល​ស្ដេច​នៅ​គីល‌កាល់ ដើម្បី​ជួយ​ចម្លង​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។

16. លោក​ស៊ី‌ម៉ាយ​ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នៅ​បាហ៊ូ‌រីម ក៏​ប្រញាប់‌ប្រញាល់​ចុះ​មក​ជា​មួយ​ពួក​យូដា​ដែរ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌បាទ​ដាវីឌ។

17. លោក​នាំ​ពួក​បេន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ទទួល​ស្ដេច

២ សាំយូ‌អែល 19