26. ស្ដេចអាប់សាឡុម និងពួកអ៊ីស្រាអែលបានបោះទ័ពនៅស្រុកកាឡាដ។
27. កាលព្រះបាទដាវីឌយាងដល់ក្រុងម៉ាហាណែម ស្ដេចជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។
28. ពួកគេនាំយកភួយ មុង កន្ទេល ចាន ឆ្នាំង ព្រមទាំងស្បៀងអាហារ គឺមានអង្ករ ពោត ម្សៅ លាជ ពពាយ សណ្ដែក
29. ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកថ្វាយព្រះបាទដាវីឌ និងបណ្ដាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្ដាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។