២ សាំយូ‌អែល 17:17-22 Khmer Standard Version (KHSV)

17. លោក​យ៉ូណា‌ថាន និង​លោក​អហ៊ី‌ម៉ាស់​នៅ​ចាំ​ត្រង់​អេន-‌រូកែល ព្រោះ​លោក​ទាំង​ពីរ​មិន​ចូល​ក្នុង​ក្រុង​ទេ ក្រែង​គេ​ឃើញ។ ពេល​នោះ ស្ត្រី​បម្រើ​ម្នាក់​នាំ​សារ​ទៅ​ជម្រាប​លោក​ទាំង​ពីរ ហើយ​លោក​នាំ​សារ​ទៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។

18. ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​លោក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ទូល​ស្ដេច​អាប់‌សា‌ឡុម។ លោក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្ដូង​មួយ ដែល​លោក​ទាំង​ពីរ​ចុះ​ទៅ​ពួន។

19. ស្ត្រី​ជា​មេ​ផ្ទះ​យក​កន្ទេល​មក​ក្រាល​លើ​គម្រប​អណ្ដូង ហើយ​យក​ស្រូវ​មក​ចាក់​រាយ​ពី​លើ ដើម្បី​កុំ​ឲ្យ​គេ​ចាប់​អារម្មណ៍។

20. ពួក​អ្នក​ដែល​ស្ដេច​អាប់‌សា‌ឡុម​ចាត់​ឲ្យ​ដេញ​តាម បាន​មក​ដល់​ផ្ទះ​ស្ត្រី​នោះ ហើយ​សួរ​ថា៖ «តើ​លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ពួក​លោក​ឆ្លង​ផុត​ទៅ​ហើយ»។ ពួក​គេ​រុក‌រក តែ​ពុំ​បាន​ប្រទះ​ឃើញ​លោក​ទាំង​ពីរ​ទេ ដូច្នេះ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

21. កាល​អ្នក​ទាំង​នោះ​ចេញ​ផុត​ទៅ លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​ឡើង​ពី​អណ្ដូង ហើយ​នាំ​គ្នា​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល ហើយ​ពោល​ថា៖ «សូម​ព្រះ‌ករុណា​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ភ្លាម​ទៅ»។

22. ព្រះ‌បាទ​ដាវីឌ និង​បណ្ដា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។

២ សាំយូ‌អែល 17