22. គេបានដំឡើងពន្លាមួយថ្វាយស្ដេចអាប់សាឡុម តាមថែវ នៅជាន់ខាងលើដំណាក់ ហើយស្ដេចអាប់សាឡុមក៏ចូលទៅរួមដំណេកជាមួយស្រីស្នំរបស់បិតា ឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ។
23. នៅគ្រានោះ យោបល់របស់លោកអហ៊ីថូផែលមានឥទ្ធិពលដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ព្រះបាទដាវីឌ និងស្ដេចអាប់សាឡុមតែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់លោក។