ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្ដេចអាប់សាឡុម ហើយសម្លាប់សម្ដេចអាំណូន។ បុត្រឯទៀតៗរបស់ព្រះបាទដាវីឌឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។