២ សាំយូ‌អែល 10:18-19 Khmer Standard Version (KHSV)

18. ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង អស់​ប្រាំ‌ពីរ​រយ​នាក់ និង​ពល​ទ័ព​សេះ​អស់​បួន​ម៉ឺន​នាក់ ស្ដេច​ក៏​បាន​ប្រហារ​លោក​សូបាក់ ជា​មេ​បញ្ជា​ការ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។

19. កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ស្ដេច។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

២ សាំយូ‌អែល 10