24. ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ!ចូរយំស្រណោះព្រះបាទសូលទៅព្រោះទ្រង់តែងប្រទានឲ្យពួកនាងមានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់ព្រមទាំងមានរំយោលមាសទៀតផង។
25. ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ក្នុងពេលប្រយុទ្ធដូច្នេះ?ហេតុអ្វីបានជាសម្ដេចយ៉ូណាថានត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?
26. បងយ៉ូណាថានជាទីស្រឡាញ់បំផុតអើយចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាដោយសារបាត់បង់រូបបងសេចក្ដីស្រឡាញ់របស់បងវិសេសបំផុតគឺប្រសើរលើសសេចក្ដីស្រឡាញ់របស់ស្រីៗទៅទៀត។
27. ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ដូច្នេះ?ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?