២ សាំយូ‌អែល 1:21-27 Khmer Standard Version (KHSV)

21. ជួរ​ភ្នំ​គីល‌បោ​អើយ!សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើមឬ​ភ្លៀង​ធ្លាក់​មក​លើ​អ្នក​ឡើយហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្ដល់ភោគ‌ផល​ទៀត​ដែរ។ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បានបន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាចហើយ​ខែល​របស់​ព្រះ‌បាទ​សូលក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។

22. ធ្នូ​របស់​សម្ដេច​យ៉ូណា‌ថាន​ឥត​រេ​ថយ​ឡើយហើយ​ដាវ​របស់​ព្រះ‌បាទ​សូលក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។

23. ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថានជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់និង​គោរព​រាប់​អានពេល​រស់ គឺ​រស់​ជា​មួយ​គ្នាហើយ​ពេល​សោយ​ទិវង្គតក៏​សោយ​ទិវង្គត​ជា​មួយ​គ្នា​ដែរ។ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រីហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។

24. ឱ​កូន​ស្រី​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ!ចូរ​យំ​ស្រណោះ​ព្រះ‌បាទ​សូល​ទៅព្រោះ​ទ្រង់​តែង​ប្រទាន​ឲ្យ​ពួក​នាងមាន​សម្លៀក‌បំពាក់​ដ៏​រុងរឿង​ត្រចះ‌ត្រចង់ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។

25. ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​សម្ដេច​យ៉ូណា‌ថានត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ?

26. បង​យ៉ូណា‌ថាន​ជា​ទី​ស្រឡាញ់​បំផុត​អើយចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សាដោយ‌សារ​បាត់​បង់​រូប​បងសេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​បំផុតគឺ​ប្រសើរ​លើស​សេចក្ដី​ស្រឡាញ់របស់​ស្រីៗ​ទៅ​ទៀត។

27. ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាចត្រូវ​ស្លាប់​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​គ្រឿង​សស្ត្រា‌វុធក៏​ត្រូវ​វិនាស​អន្តរាយ​អស់​ដូច្នេះ?

២ សាំយូ‌អែល 1