27. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ព្រះអង្គ គឺអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានរួចពីបាបផង។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើស្រុករបស់ព្រះអង្គ គឺស្រុកដែលព្រះអង្គប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាកេរមត៌ក។
28. កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កក មានក្រា កណ្ដូប និងចង្រិត ស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុក និងតាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និងជំងឺផ្សេងៗ
29. ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គ មានទុក្ខខ្លោចផ្សា និងឈឺចុកចាប់ រួចអធិស្ឋាន និងទូលអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់
30. សូមព្រះអង្គដែលគង់នៅព្រះហឫទ័យ ទ្រង់ព្រះសណ្ដាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកយ៉ាងច្បាស់។
31. ធ្វើដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះអង្គ ព្រមទាំងដើរក្នុងមាគ៌ារបស់ព្រះអង្គរហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដី ដែលព្រះអង្គប្រទានឲ្យដូនតារបស់ពួកគេ។
32. សូម្បីតែជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ មកពីស្រុកឆ្ងាយ ព្រោះតែព្រះនាមដ៏ឧត្ដុង្គឧត្ដម ព្រមទាំងឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ប្រសិនបើគេមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ