6. ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញឲ្យមកនោះ នាំគ្នាឈរនៅមុខហិបសម្ពន្ធមេត្រី ហើយយកចៀម និងគោ យ៉ាងច្រើនឥតគណនា ថ្វាយជាយញ្ញបូជា។
7. ពួកបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។
8. ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
9. ឈើស្នែងទាំងនោះវែង គេអាចមើលឃើញចុងរបស់វាពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ ហិបនៃសម្ពន្ធមេត្រីស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។