ពួកអ្នកនាំសារធ្វើដំណើរពាសពេញស្រុកអ៊ីស្រាអែល និងស្រុកយូដាទាំងមូល នាំសេចក្ដីប្រកាសដែលឡាយព្រះហស្ដដោយព្រះរាជា និងចុះហត្ថលេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្ដេចដូចតទៅ៖ «កូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ហើយគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ដើម្បីឲ្យព្រះអង្គវិលមករកអ្នករាល់គ្នាវិញដែរ។