២ របាក្សត្រ 30:25-27 Khmer Standard Version (KHSV)

25. អង្គ​ប្រជុំ​យូដា​ទាំង​មូល រួម​ជា​មួយ​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន​ទាំង​អស់​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ជន​បរទេស​ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល​ក្ដី ឬ​រស់​នៅ​ក្នុង​ស្រុក​យូដា​ក្ដី នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។

26. នៅ​ក្រុង​យេរូ‌សាឡឹម​គេ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង គឺ​តាំង​ពី​ជំនាន់​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ត​រៀង​មក មិន​ដែល​មាន​ពិធី​បុណ្យ​បែប​នេះ​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។

27. ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង ជូន​ពរ​ប្រជា‌ជន។ ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ​លាន់​ឮ​ឡើង រហូត​ដល់​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ពួក​គេ។

២ របាក្សត្រ 30