២ របាក្សត្រ 3:1-7 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម លើ​ភ្នំ​ម៉ូរី‌យ៉ា ត្រង់​កន្លែង​ដែល​ព្រះ‌អម្ចាស់​បាន​បង្ហាញ​ព្រះ‌បាទ​ដាវីឌ ជា​បិតា គឺ​កន្លែង​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក នៅ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

2. ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច។

3. ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​គ្រឹះ ដែល​មាន​បណ្ដោយ​ហុក‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។

4. បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ មាន​កំពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្ដេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។

5. នៅ​តាម​ជញ្ជាំង​បន្ទប់​ធំ ស្ដេច​បាន​ឲ្យ​គេ​ពាស​ឈើ​តាត្រៅ និង​ស្រោប​មាស​ដ៏​មាន​គុណ‌ភាព​ខ្ពស់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​ដើម​ចាក និង​ច្រវាក់។

6. ស្ដេច​ឲ្យ​គេ​តុប‌តែង​លំអ​បន្ទប់​នេះ​ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ហើយ​មាស​ដែល​ស្រោប​នោះ សុទ្ធ​តែ​ជា​មាស​មក​ពី​ស្រុក​ផាវែម។

7. ក្នុង​ព្រះ‌ដំណាក់​នោះ ស្ដេច​ឲ្យ​គេ​ស្រោប​មាស​ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន​នៅ​លើ​ជញ្ជាំង​ទៀត​ផង។

២ របាក្សត្រ 3