3. ព្រះបាទយ៉ូថាមបានសង់ទ្វារដែលនៅខាងលើព្រះដំណាក់របស់ព្រះអម្ចាស់ និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុង ត្រង់អូផែល ឲ្យរឹតតែមាំថែមទៀត។
4. ស្ដេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។
5. ស្ដេចបានធ្វើសង្គ្រាមទល់នឹងស្ដេចស្រុកអាំម៉ូន ហើយយកជ័យជំនះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកថ្វាយជាសួយសារអាករដល់ព្រះបាទយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ថ្វាយបែបនោះដែរ។
6. ព្រះបាទយ៉ូថាមមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះទ្រង់ប្រព្រឹត្តតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងជាប់លាប់។
7. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម ព្រមទាំងសង្គ្រាម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។
8. នៅពេលឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។
9. ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាស ជាបុត្រ ឡើងស្នងរាជ្យ។