២ របាក្សត្រ 23:1-2 Khmer Standard Version (KHSV)

1. លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសា‌រា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​យ៉ូហាណាន លោក​អសា‌រា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​អដា‌យ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីក‌គ្រី។

2. មេ​បញ្ជា‌ការ​ទាំង​នោះ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​យូដា ហើយ​ប្រមូល​ពួក​លេវី​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ព្រម​ទាំង​ប្រមូល​មេ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម។

២ របាក្សត្រ 23