34. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្ដេចស្រុកអ៊ីស្រាអែល។
35. មួយវិញទៀត ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានរួមសហការជាមួយព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកអ៊ីស្រាអែល ជាស្ដេចប្រព្រឹត្តអំពើអាក្រក់។
36. ស្ដេចទាំងពីរអង្គឲ្យគេសង់សំពៅ សម្រាប់ដើរផ្លូវឆ្ងាយ គេសង់សំពៅទាំងនោះនៅក្រុងអេស៊ាន-គេប៊ើរ។
37. ពេលនោះ ព្យាការីអេលាស៊ើរ ជាកូនរបស់លោកដូដាវ៉ា អ្នកស្រុកម៉ារីសា ថ្លែងព្រះបន្ទូលទាស់នឹងព្រះបាទយ៉ូសាផាត ដូចតទៅ៖ «ដោយព្រះករុណារួមសហការជាមួយព្រះបាទអហាស៊ីយ៉ា នោះព្រះអម្ចាស់នឹងរំលាយអ្វីៗដែលព្រះករុណាបានធ្វើជាមិនខាន!»។ សំពៅទាំងនោះក៏ត្រូវបាក់បែក មិនអាចចេញដំណើរទៅបានឡើយ។