២ របាក្សត្រ 2:15-18 Khmer Standard Version (KHSV)

15. ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ផ្ដល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំង‌បាយជូរ ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ចុះ!

16. ពួក​ទូលបង្គំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌ករុណា ហើយ​បណ្តែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុប‌ប៉េ​ថ្វាយ​ព្រះ‌ករុណា រួច​ព្រះ‌ករុណា​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ចុះ»។

17. ព្រះ‌បាទ​សាឡូម៉ូន​រាប់​ចំនួន​ជន​បរទេស​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល តាម​បញ្ជី​ជំរឿន​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ឃើញ​មាន ១៥៣ ៦០០ នាក់។

18. ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ពួក​គេ ៧០ ០០០ នាក់ សម្រាប់​លី​សែង ៨០ ០០០ នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ និង​៣ ៦០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​ការ‌ងារ​របស់​កម្មករ។

២ របាក្សត្រ 2