២ របាក្សត្រ 17:13-16 Khmer Standard Version (KHSV)

13. ស្ដេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។

14. ទាហាន​ទាំង​នោះ​មាន​ចែក​ជា​កង‌ពល តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ក្នុង​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ: លោក​អ័ឌ‌ណា ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ៣០០ ០០០​នាក់។

15. សហការី​របស់​គាត់​មាន លោក​យ៉ូហាណាន ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២៨០ ០០០ នាក់។

16. សហការី​មួយ​រូប​ទៀត​គឺ​លោក​អម៉ា‌ស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីក‌គ្រី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់។

២ របាក្សត្រ 17